ព័ត៌មានជាតិ

ពិធីប្រគល់ទទួលលិខិតផ្ទេរសិទ្ធិ និងកាតព្វកិច្ចក្នុងភូមិសាស្ត្រដែលបានកែសម្រួល ព្រំប្រទល់រដ្ឋបាលពីរដ្ឋបាលខេត្តបាត់ដំបង ជូនទៅឱ្យរដ្ឋបាលខេត្តប៉ៃលិន

(បាត់ដំបង) ៖នៅព្រឹកថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំ ពិធីប្រគល់-ទទួលលិខិតផ្ទេរសិទ្ធិ និងកាតព្វកិច្ចក្នុងភូមិសាស្ត្រដែលបានកែសម្រួល ព្រំប្រទល់រដ្ឋបាលពីរដ្ឋបាលខេត្តបាត់ដំបង ជូនទៅឱ្យរដ្ឋបាលខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងរដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដែលពិធីនេះរៀបចំឡើងនៅឯសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ។សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។