ព័ត៌មានជាតិ

លោកស្រី អ៊ុក មាសសូលីណា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា មកប្រគល់ជូនកញ្ញា នួន ពុទ្ធណារី អតីតយុទ្ធវជន

ខេត្តព្រៃវែង៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខាខេត្ត និងក្រុមការងារ បានចូលរួមរំលែកទុក្ខគ្រួសារសព ដែលត្រូវជាម្ដាយរបស់ កញ្ញា នួន ពុទ្ធសុណ្ណារី អតីតយុវជនកាកបាទក្រហមកម្ពុជា នៅវិទ្យាល័យព្រះអង្គឌួង ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី ២៣ កក្កដា ២០២១ ស្ថិតនៅភូមិ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

នាឱកាសនោះ ក្រុមប្រតិបត្តិសាខា បាននាំយកនូវប្រសាសន៍សាកសួរសុខទុក្ខ​ពីលោកស្រីនាយិកាសាខាខេត្ត ចូលរួមសោកស្តាយជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ម្ដាយជាទីស្រលាញ់ និងសូមឱ្យដួងវិញ្ញាណក្ខន្ធលោកស្រី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងជូនពរប្អូនស្រី និងក្រុមគ្រួសារ ឲ្យឆាប់ជាសះស្បើយ និងមានសុខភាពល្អឡើងវិញ។

សម្ភារៈចូលរួមបុណ្យរួមមាន បច្ច័យ និងសម្ភារៈមួយចំនួន ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។