ព័ត៌មានជាតិ

កិច្ចប្រជុំពិនិត្យ និងប្រគល់ទីតាំងទំនប់ការពារទឹកជំនន់ ផ្លូវវាងក្រុង ស្ថានីយបូមទឹក ទីប្រជុំជនអ្នកលឿង នៃគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រុងរបៀងខាងត្បូង ខេត្តព្រៃវែង

(ព្រៃវែង) ៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ លោក ហុី ធួក អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង និងលោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងប្រគល់ទីតាំងទំនប់ការពារទឹកជំនន់ ផ្លូវវាងក្រុង ស្ថានីយបូមទឹក ទីប្រជុំជនអ្នកលឿង នៃគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រុងរបៀងខាងត្បូង នៅសាលប្រជុំពហុបំណង«B» សាលាខេត្តព្រៃវែង។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី៖ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត អភិបាលស្រុកពាមរក៍ មន្រ្តីជំនាញ មេឃុំពាក់ព័ន្ធ និងប្រតិភូអមដំណើរ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។