ព័ត៌មានជាតិ

លោកឧកញ៉ា លី ហេង ប្រធានក្រុមហ៊ុន លី ហេងគ្រុបក្រុងប៉ោយប៉ែត និងភរិយា អង្ករ៥តោន និងភេសជ្ជះ ឧបត្ថម្ភដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ) ៖ នៅថ្ងៃទី០៩ ខែកក្កដា ២០២៣ លោកឧកញ៉ា លី ហេង ប្រធានក្រុមហ៊ុន លី ហេងគ្រុបក្រុងប៉ោយប៉ែត និងភរិយា ព្រមទាំងក្រុមការងារ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ មកឧបត្ថម្ភដល់កម្លាំងក្នុងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នូវ អង្ករ ចំនួន០៥តោន ទឹកសុទ្ធ ចំនួន ២០កេស និង មី ២០ កេស។

លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង និងក្រុមការងារ តំណាង លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោកឧកញ៉ា លី ហេង ដែលតែងតែផ្តល់អំណោយជាអង្ករ និងសម្ភារៈផ្សេងៗជាបន្តបន្ទាប់ ដល់ស្នងការដ្ឋាន សម្រាប់ជូនដល់កងកម្លាំងនគរបាល ក្នងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និង ការងារសង្គម ផ្សេងៗ ។

លោកឧត្តមសេនីយត្រី វង្ស វិត ក៏បានថ្លែងអំណរគុណ និង ជូនពរដល់ លោកឧកញ៉ា និងក្រុមហ៊ុន រកទទួលទានមានបាន ជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន និងជួបប្រទ:តែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕ដោយព្រំ:ហន

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។