ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងឱកាសនៃពិធីចម្រើនជន្មាយុ

(ព្រៃវែង) ៖ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង ក្នុងឱកាសដ៏មហាមង្គលវិសេសវិសាលនៃពិធីចម្រើនព្រះជន្មាយុ ៨៥ឆ្នាំ ឈានចូល ៨៦ឆ្នាំ របស់សម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តព្រៃវែង សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី​ វត្ថុស័ក្កិសិទ្ធិក្នុងលោក​ និងទេវតាឆ្នាំថ្មី​ សូមប្រោះព្រំសព្ទសាធុការពរ​ សិរីសួស្តី​ ជ័យមង្គលវិបុលសុខ​ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ​សម្ដេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន និងសម្ដេចអគ្គមហាពញាចក្រី ព្រមទាំងបុត្រា​ បុត្រី​ និងចៅៗ​ សូមទទួលបានជោគជ័យលើគ្រប់ភារកិច្ច​ និងសូមបានប្រកបដោយពុទ្ធពរ​ និងពរទាំងប្រាំប្រការគឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។