ព័ត៌មានជាតិ

សមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀន រត់គេចខ្លួនជាង ៥ឆ្នាំ មានដីកាចាប់ខ្លួន ចំនួន៧ករណី ព្រមទាំងរឹបអូសបានគ្រឿងញៀនជិត៣គីឡូក្រាម និង ១៦,៤០០គ្រាប់ ព្រមទាំងគ្រាប់បែកដៃ ២គ្រាប់!

(ភ្នំពេញ) ៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន ស្រាវជ្រាវតាមចាប់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀន រត់គេចខ្លួនជាង ៥ឆ្នាំ មានដីកាចាប់ខ្លួន ៧ករណី ព្រមទាំងរឹបអូសបានគ្រឿងញៀនជិត៣គ.ក្រ និង ១៦,៤០០គ្រាប់ ព្រមទាំងគ្រាប់បែកដៃ ២គ្រាប់ ជាមុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀនដែលបានធ្វើសកម្មភាពយ៉ាងសកម្មនៅភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ និងរាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៣និង៣០ នាទី សមត្ថកិច្ចបានរកឃើញនិងចាប់ខ្លួន ជនល្មើសឈ្មោះ ឃុន សំអាត ហៅ ស្មី និងបក្សពួក២នាក់ឈ្មោះ ងែន ដាលីន និងឈ្មោះ នាង សុវណ្ណរ៉ា នៅចំណុចផ្ទះជួល ស្ថិតនៅក្នុងភូមិគោចំបក់ សង្កាត់ចោមចៅមួយ ខណ្ឌពោធិ៍សែនជ័យ និងបន្តទៅឆែកឆេរបន្ទប់ជួលនៅចំណុច ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅមួយ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

លទ្ធផល ៖

ក.ចាប់ខ្លួនជនល្មើស១នាក់ និងបក្ខពួក ចំនួន ២នាក់

១. ជនល្មើសឈ្មោះ ឃុន សំអាត ហៅ ស្មី ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មេខ្លោង មានដីកាចាប់ខ្លួនរហូតដល់៧ករណី (ពីឆ្នាំ២០១៧ ដល់ ឆ្នាំ២០២២) ។

២.ជនសង្ស័យ ឈ្មោះ ងែន ដាលីន ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ(ប្រពន្ធមេខ្លោង)

៣.ជនសង្ស័យ ឈ្មោះ នាង សុវណ្ណរ៉ា ភេទ ប្រុស ៤៤ឆ្នាំ ជនជាតិខ្មែរ(បណ្តាញ)

ខ.ចាប់យកវត្ថុតាង :

– ម្សៅក្រាមពណ៌សថ្លា ប្រភេទកេតាមីន(Ketamine) ចំនួន ១កញ្ចប់ធំ ប្រមាណជិត ១គ.ក្រ

– ម្សៅក្រាមពណ៌សថ្លា ប្រភេទមេតំហ្វេតាមីន(ICE) ចំនួន ១១កញ្ចប់ ប្រមាណជិត ១គ.ក្រ

– កញ្ជប់ពណ៍ខៀវ និងក្រហម ប្រភេទអ៊ិចស្តាស៊ី(MDMA) ចំនួន ៣៥កញ្ជប់

– ថ្នាំគ្រាប់ ប្រភេទមេតំហ្វេតាមីន(WY) ចំនួន ១៦,៤០០គ្រាប់

-ជញ្ចីងថ្លឹងគ្រឿងញៀន ០១ គ្រឿង

-គ្រាប់បែកដៃចំនួន ០២គ្រាប់

-បង់អាវុធចំនួន ០១ និងគ្រាប់ចំនួន ០៥គ្រាប់

– ទូរស័ព្ទដៃចំនួន ០២ គ្រឿង

– រថយន្តចំនួន ០១គ្រឿង( ពាក់ផ្លាក់លេខ ភ្នំពេញ 2BU-6244)

– ម៉ូតូចំនួន ០២គ្រឿង(ពាក់ផ្លាកលេខ ភ្នំពេញ 1KG-2001 និង ភ្នំពេញ 1GO-4614)

បច្ចុប្បន្នសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន រៀបចំកសាងសំណុំរឿងបញ្ជូនជនល្មើសនិងជនសង្ស័យ ព្រមទាំង វត្ថុតាងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។