ព័ត៌មានជាតិ

ពិធីបំពាក់គ្រឿងឥស្សរិយសការងារជូនបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡា ក្នុងខេត្តកំពង់ចាម ចំនួន ២,០៦៣នាក់

(កំពង់ចាម)​ ៖ នារសៀល ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមពិធីបំពាក់គ្រឿងឥស្សរិយសការងារជូនបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡា ក្នុងខេត្តកំពង់ចាម ចំនួន ២,០៦៣នាក់ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្វើនៅសាលប្រជ៉ំ សសរ១០០ សម្ដេចតេជោ ក្នុងបរិវេណមណ្ឌលអភិរក្សសួនក្រញូង នគរបាជ័យ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។ ពិធីនេះក៏មានកាចូលរួមដោយឯកឧត្ដម អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋាន-ប្រធាន-អនុប្រធាននាយកដ្ឋាន នៃក្រសួងអប់រំយុវជន និងកីឡា មន្ទីរ-អង្គភាពជ៉ំវិញខេត្ត និងលោកគ្រូ អ្នកគ្រូ សរុប ប្រមាណ ២,១០០នាក់ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។