ព័ត៌មានជាតិ

រដ្ធមន្ដ្រីក្រសួងកសិកម្ម ឌិត ទីណា អញ្ជើញជួបប្រជុំទ្វេភាគី កម្ពុជា-ជប៉ុន នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Ichiro MIYASHITA រដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទជប៉ុន។

ជាកិច្ចចាប់ផ្តេីម ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំពីកិច្ចសហប្រតិបត្តិការកន្លងមករវាង កម្ពុជា-ជប៉ុន ដែលបានសហការកន្លងមក ក្រោមជំនួយកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលជប៉ុនមកកម្ពុជា។ ក្រោមជំនួយ ODA ជប៉ុនបានចូលរួមចំណែកអភិវឌ្ឍ ធ្វេីឱ្យកសិកម្មកម្ពុជាកាន់តែប្រសេីរ។ ឯកឧត្តមរដ្ឋមន្ដ្រីបានសង្កត់ធ្ងន់បន្ថែមថា ដេីម្បីឱ្យគម្រោង ODA កាន់តែមានប្រសិទ្ធភាពនោះ ភាគីពាក់ព័ន្ធគួរធ្វេីយ៉ាងណា ជួយដល់សេដ្ឋកិច្ចកសិករ ឱ្យនៅតែមាននិរន្តភាព ក្រោយពីគម្រោងបិទបញ្ចប់។

បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានលេីកទឹកចិត្តចំពោះអ្នកវិនិយោគជប៉ុន ឱ្យមកដាក់ទុនវិនិយោគនៅកម្ពុជា លេីការកែច្នៃផលិតផលកសិកម្មដើម្បីនាំចេញ ទាំងទៅកាន់ទីផ្សារជប៉ុន និងទីផ្សារអន្តរជាតិ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។