ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ÷ការងារទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ កំពុងតែមមាញឹក ក៏មិនភ្លេចពុកម៉ែ បងប្អូន ប្រជាពលរដ្ឋដែលរងគ្រោះដោយសាយឱ្យឯកាដែរ

(កំពង់ចាម) រដ្ឋបាលខេត្ត និងក្នុងនាមឯកឧត្តម អ៊ុន ចាន់ដា ជាប្រធានកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ព្រមទាំងក្រុមការងារបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា យកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ធ្វើឲ្យខាតនៅសម្ភារៈ និងផ្ទះសម្បែងជាច្រើនខ្នង នៅឃុំ ជ័យោ និងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ “ក្នុងនាមជាមន្ត្រីបំរើរាស្ត្រគ្រប់កាលៈទេសៈណាក៏ដោយក៏មិនរត់ចោលបងប្អូនដែរ”៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។