ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ៖មន្ត្រី​សុខាភិបាល​ ត្រូវពង្រឹងឥរិយាបថឱ្យបានល្អ ឱ្យសាកសមជាមន្ត្រីផ្តល់សេវា​ជូន​ពលរដ្ឋ​

(កំពង់ចាម) ៖អភិបាល នៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បាន​ណែនាំ​ដល់​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ត្រូវខិតខំបម្រើសេវារដ្ឋបាល និងសេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ​ប្រសើរ​ ពិសេស​ត្រូវពង្រឹងឥរិយាបថ ឱ្យបានល្អ ឱ្យសាកសមជាមន្ត្រីផ្តល់សេវា ហើយ​ត្រូវខិតខំដោះស្រាយបញ្ហាដែលមាននៅក្នុង​មូលដ្ឋាន​ ក្នុង​អង្គភាព ក៏ដូចជានៅក្នុង​វិស័យ​របស់ខ្លួន​ ពោលគឺ​ត្រូវ​បង្កើន​ភាព​ជឿជាក់​ពី​សំណាក់​​អ្នក​ជំងឺ​ ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​ជឿ​ទុកចិត្ត​​លើ​វិស័យ​សុខាភិបាល​ ក៏ដូចជា​រាជរដ្ឋាភិបាលផងដែរ​។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ថ្លែងបែប​នេះ​​នៅក្នុង​ពិធីបិទកិច្ចប្រជុំ​បូកសរុបការងាររបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ប្រចាំឆ្នាំ២០២២​ និងលេីកទិសដៅការងារបន្តឆ្នាំ២០២៣​ និងពិធីប្រកាសតែងតាំងបំពេញបន្ថែម អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ជាស្រ្តី ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។