ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបសំណេះសំណាលជាមួយព្រះតេជគុណ លោក និងលោកស្រី ដែលជាកម្មសិក្សាការីមន្រ្តីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល ចំនួន១១ អង្គ នាក់!

(ភ្នំពេញ) :នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ២:០០ រសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិឆ្ឆិកា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបសំណេះសំណាលជាមួយព្រះតេជគុណ លោក និងលោកស្រី ដែលជាកម្មសិក្សាការីមន្រ្តីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល ចំនួន១១ អង្គ នាក់។
មានមតិសំណេះសំណាលនាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានចូលរួមអបអរសាទរចំពោះ កម្មសិក្សាការីមន្រ្តីជាន់ខ្ពស់ទាំងអស់ ដែលទទួលបានការបណ្តុះបណ្តាលដោយជោគជ័យ ហើយនឹងឈានដល់បញ្ចប់ការសិក្សាក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានផ្តល់នូវបទពិសោធន៍ជាង៣៤ឆ្នាំរបស់ឯកឧត្តមក្នុងការបំពេញភារកិច្ចជាមន្ត្រីរាជការជំនាញ ជាថ្នាក់ដឹកនាំ នៅក្នុងវិស័យកសិកម្ម ជាពិសេសការអនុវត្តគោលនយោបាយកំណែទម្រង់វិស័យកសិកម្ម ក្នុងរយៈពេលជាងប្រាំឆ្នាំចុងក្រោយកន្លងទៅនេះ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការដាក់ចេញឲ្យអនុវត្តន៍នូវគោលនយោបាយ និងផែនការយុទ្ធសាស្រ្តរយៈពេលមធ្យម និងផែនការមេ ក្នុងការធ្វើទំនើបកម្មកសិកម្ម ២០២១-២០៣០ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។