ព័ត៌មានជាតិ

បុរសម្នាក់បើកត្រាក់ទ័ររុញដើមឈើ ស្រាប់តែមែកឈើបាក់ធ្លាក់មកលើរងរបួសធ្ងន់ !

(មណ្ឌលគិរី)  ៖ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពី
រសៀលថ្ងៃទី ១០ ខែ មីនាឆ្នាំ ២០២៣ ។

សមត្ថកិច្ចស្រុកកោះញែកឱ្យដឹងថា មានករណីបើកត្រាក់ទ័ររានដីក្បាលស្រែបុកដើមឈើបណ្ដាលឲ្យបាក់មែកឈើសង្កត់ត្រូវដំបូលត្រាក់ទ័រសង្កត់ចំពីលើ តៃកុងត្រាក់ទ័របណ្ដាលឲ្យរងរបួសចំក្បាល និងឆ្អឹងខ្នង បានកើតហេតុឡើងនៅចំណុចវាលស្រែយួន ស្ថិតនៅក្នុងភូមិមានជ័យ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្ត មណ្ឌលគិរី ។ ជនរងគ្រោះឈ្មោះ ឈឿន ប្រាន ភេទ ប្រុស ជនជាតិខ្មែរ អាយុ ៤០ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិក្បាលជ្រោយ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្ត មណ្ឌលគិរី បានរងរបួសធ្ងន់។

បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកកោះញែកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។