ព័ត៌មានជាតិ

ក្រោយពីបានទទួលដំណឹងពីប្រជាពលរដ្ឋថា មានលោកយាយ ០១ នាក់ ឈ្មោះ នៅ​ សឿន​ អាយុ ៧៤​ ឆ្នាំ បច្ចុប្បន្នស្នាក់នៅ​ ភូមិអូរតាគី​ ឃុំ​អូរតាគី​ ស្ស្រុកថ្មគោល(វីដេអូ)

(ខេត្តបាត់ដំបង) ដែលលោកយាយចាស់​ជរា​ គ្មានកម្លាំង​នៅ​ក្នុង​ខ្លួន​ និង មានការខ្វះខាតផងនោះ នៅថ្ងៃទី ០៥​ ខែ មីនា​ ឆ្នាំ ២០២១ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ និង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប នាំយកនូវអំណោយ និង ថវិការបស់ លោកឧត្តមសេនីយ៍ទោ​សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ទៅជូនដល់លោកយាយ ដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ ក្នុងនោះលោកយាយទទួលបាន
– អង្ករ ចំនួន ៤០​ គីឡូក្រាម
– ទឹក​ផ្លែឈើ​ ចំនួន​ ០១​ កេស​
– មី ២​ កេស
– ទឹកដោះគោ​ឆៅ​ ២​ យួរ​
– ថវិកា​ ៤០​ ម៉ឺនរៀល
ជាចុងក្រោយលោកយាយ ក៏បានថ្លែងអំណរគុណ និង ជូនពរដល់លោកឧត្តមសេនីយ៍ទោ​ ស្នងការ និង កម្លាំងក្រោមឱវាទ អោយជួបតែពរទាំង បួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។