ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា សុីវ ប៊ន់ ត្រូវជាម្ដាយបង្កើតរបស់ ឯកឧត្តម ឌុច គន្ធា

(ព្រៃវែង) ៖ រសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តព្រៃវែង ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា សុីវ ប៊ន់ ត្រូវជាម្ដាយបង្កើតរបស់ ឯកឧត្តម ឌុច គន្ធា អភិបាលរង នៃគណៈអភិបាលខេត្ត ដែលបានទទួលមរណភាព នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៦:៣០ នាទីល្ងាច ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ ដែលស្ថិតនៅគេហដ្ឋាននៃសព ភូមិក្របៅជួ ឃុំក្របៅ ស្រុកកំចាសមារ ខេត្តព្រៃវែង។

ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ដ៏មហាក្រៀមក្រំនេះ យេីងខ្ញុំទាំងអស់គ្នា សូមលំឱនកាយឧទិ្ទសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកា សុីវ ប៊ន់ សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។