ព័ត៌មានជាតិ

យុវជន៣នាក់ ត្រូវនគរបាលឃាត់ខ្លួនយកមកអប់រំ ពាក់ព័ន្ធករណីបើកបរលឿន ម៉ូតូកែច្នៃបំពង់ស៉ីម៉ាំងប្រែន!

(បន្ទាយមានជ័យ)៖  ដោយមានការណែនាំនិងការដាក់បទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កាលពីព្រលប់ថ្ងៃអាទិត្យថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៨:៣០នៅលើផ្លូវជាតិលេខ៥វៀងក្រុង ភូមិព្រែកជីក ឃុំបត់ត្រង់ ស្រុកមង្គលបូរី បានល្បាតឆ្មក់ត្រួតពិនិត្យ និងអ្នកបើកបរចំនួន៣នាក់ និងម៉ូតូកែឆ្នៃស៉ីមាំងសំលេងខ្លាំងបង្កការរំខាន/កែឆ្នៃសាក់ស៉ីភ្លើង យកសួរនាំ។

យុវជនទាំងប៣នាក់រួមមាន ១-ឈ្មោះ ភាព លីយ៉ា ភេទប្រុស អាយុ១៨ឆ្មាំ រស់នៅភូមិព្រែកល្ពៅ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ២-ឈ្មោះ ចិន ភក្រ្តា ហៅឡូយ ភេទប្រុស អាយុ១៩ឆ្នាំ និង៣-ឈ្មោះ ថោ ណារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ពួកគេទាំងបីរស់នៅភូមិឃុំស្រុកខាងលើជាមួយគ្នា។

ដើម្បីធានាបាននូវ សន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ និងស្របតាមគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ក្រោយទទួលបានការអប់រំពីនគរបាលជំនាញចរាចរណ៍ផ្លូវគោក យុវជនទាំងបីនាក់ត្រូវបានឱ្យធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាព បើកបរម៉ូតូក្នុងល្បឿនលឿនតាមទីសាធារណៈ ម៉ូតូបំពាក់ស៊ីមាំងប្រេនបង្កសម្លេងរំខានដល់ការគ្រោះថ្នាក់ និង រស់នៅរបស់ប្រជាពលរដ្ឋ ក្នុងករណីមិនរាងចាលសមត្ថកិច្ចនិងមានវិធានការច្បាប់។

បច្ចុប្បន្នយុវជនទាំងបីនាក់ ត្រូវបានអនុញ្ញាតឱ្យឪពុកម្ដាយឬអាណាព្យាបាល មកធានានិងទទួលយកកូនទៅអប់រំបន្ត ក្រោយពីទទួលបានការអប់រំផ្លូវច្បាប់ និងដឹងពីកំហុសឆ្គងរបស់ខ្លួនដែលបានប្រព្រឹត្តកន្លងមក។ ចំពោះម៉ូតូត្រូវបានដកហូតនិងរក្សាជាបណ្តោះអាសន្ន ព្រោះសុទ្ធតែជារបស់កែច្នៃខុសលក្ខណះបច្ចេកទេស៕ដោយព្រំ ហន

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។