ព័ត៌មានជាតិ

ជំនួបពិភាក្សាការងារ រវាងថ្នាក់ដឹកនាំខេត្ត​ជាមួយប្រធានការិយាល័យកុងស៊ុលបារាំងប្រចាំខេត្តសៀមរាប

(សៀមរាប) :រសៀលទី២៥​ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៤​ :​ ១៥នាទី នៅបន្ទប់​ប្រជុំរបស់រដ្ឋបាលសាលាខេត្ត​សៀមរាប​ បានរៀបចំពិធីជំនួបពិភាក្សាការងារ រវាងថ្នាក់ដឹកនាំខេត្ត​ ជាមួយនឹងប្រធានការិយាល័យ​កុងស៊ុលបារាំងប្រចាំខេត្តសៀមរាប​ ដឹកនាំដោយ លោក ពៅ​ ពិសិដ្ឋ​ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និង លោកស្រី​ Taing Rika ប្រធានការិយាល័យកុងស៊ុលបារាំងប្រចាំខេត្តសៀមរាប និងមានការចូលរួមពី​សំណាក់​ លោក នាយករងរដ្ឋបាលសាលាខេត្ត លោកស្រី​ នាយករងទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ លោក​ នាយក​រងទីចាត់ការ​អន្តរវិស័យ​លោក​ នាយក​រដ្ឋ​បាល​ក្រុង​សៀមរាប​ និងសហការី។

គោលបំណង​ នៃ​ជំនួបនេះ​ គឺដេីម្បីពិភាក្សា​ និងរកដំណោះស្រាយលេីការងារមួយចំនួនដែលក្រុមការងារការិយាល័យកុងស៊ុលបារាំងប្រចាំខេត្តសៀមរាបកំពុងជួបប្រទះ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។