ព័ត៌មានជាតិ

សព្វថ្ងៃល្បែងសុីសងពង្វក់ស្មារតីប្រជាពលរដ្ធរស់នៅក្នុងភូមិស្ទឹងពេញ ឃ្មុំជីគរ ស្រុកត្បូងឃ្មុំ !

(ត្បូងឃ្មុំ)  ៖ ប្រភពពីអ្នកញៀនល្បែ​ង​ជល់មាន់ បានបញ្ជាក់ថាកំពុងបើក​លេងនៅ ចំណុភូមិស្ទឹងពេញ ឃុំជីគរ ស្រុកត្បូងឃ្មុំ យ៉ាងគគ្រឹកគគ្រេង បែរជាអាជ្ញាធរមានសមត្ថកិច្ច រក្សាភាពស្ងៀមស្ងាត់ ។

មជ្ឈដ្ឋានខាងក្រៅ ! រិះគន់ចំៗទៅលេីសមត្ថកិច្ចថ្នាក់ឃុំព្រមទាំង សមត្ថកិច្ចថ្នាក់ស្រុកបណ្ដែតបណ្ដោយ ឲ្យឈ្មោះ ស៊ូម បេីកល្បែងបញ្ជាល់មាន់ ចំណុចចំការស្វាយចន្ទី ស្ថិតនៅក្នុងភូមិស្ទឹងពេញ ឃុំជីគរ
ហើយ​ត្រូវ​បានប្រជាពលរដ្ឋរស់នៅ ស្រុកត្បូងឃ្មុំ  ខេត្តត្បូងឃ្មុំ យកមាន់ទៅលេង​យ៉សងពពាក់ពពូន សមត្ថកិច្ចពាក់ព័ន្ធថ្នាក់ស្រុក ថ្នាក់ខេត្ត ធ្វេីមិនដឹងមិនឬអ្វីទាំងអស់ ទុកឲ្យលេងតាមអំពើចិត្ត។

ទោះបីជា​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ធ្លាប់​បាន​ចេញ​បទបញ្ជា​អោយ​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ត្រូវ​រួម​គ្នា​ធ្វើការ​បង្ក្រាប​អោយ​អស់​ក៏​ដោយ​។

រឿងល្បែងបញ្ជាល់មាន់លេង​ស៊ីសងខុសច្បាប់ អង្គភាពសារព័ត៌មានយើង បានទំនាក់ទំនងទៅលោកអធិការ​នគរបាល​ស្រុកត្បូងឃ្មុំ រក្សាភាពស្ងាតឈឹងតែម្តង..!។

រម្លឹកថា កាលពីអំឡុងខែកញ្ញាឆ្នាំ 2022 សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានចេញវិធានការ បញ្ជាឲ្យអភិបាលរាជធានី- ខេត្ត- ហ្នឹងអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានចុះបង្ក្រាប ល្បែងស៊ីសងគ្រប់ប្រភេទ ក្រោយមានការរិះគន់ ក្នុងនោះសម្ដេច ហ៊ុន សែនក៏បានព្រមានដកដំណែង ថ្នាក់ដឹកនាំមូលដ្ឋានដែលបណ្ដែតបណ្ដោយ ឱ្យមានល្បែងស៊ីសងកេីតឡើងក្នុងដែនដីរបស់ខ្លួនឡេីយ។

ប្រជាពលរដ្ឋ រស់នៅភូមិស្ទឹងពេញ ឃុំជីគរ ស្រុកត្បូងឃ្មុំ អំពាវនាវដល់លោក ចៅហ្វាយខេត្ត និងលោកឧត្តមសេនីយ៍ មុន មាគា៍ ស្នងការខេត្តត្បូងឃ្មុំ មានវិធានការក្តៅចាត់កម្លាំងក្រោមឱវាទចុះមកបង្ក្រាបល្បែងស៊ីសងខុសច្បាប់ជាបន្ទាន់ ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។