ព័ត៌មានជាតិ

អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំគណៈកម្មការខេត្ត ដើម្បីត្រួតពិនិត្យ ការសាងសង់អគារ គ្រប់ប្រភេទនៅក្នុងដែនរដ្ឋបាលខេត្តព្រៃវែង

(ព្រៃវែង) ៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការខេត្ត ដើម្បីត្រួតពិនិត្យ ការសាងសង់អគារ គ្រប់ប្រភេទនៅក្នុងដែនរដ្ឋបាលខេត្តព្រៃវែង។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី៖ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការអន្តវិស័យ ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុកទាំង១៣ នាយករដ្ឋបាលក្រុង ស្រុកទាំ១៣ និងប្រធានភូមិបាលក្រុង ស្រុក ទាំង១៣
នៅសាលប្រជុំពហុបំណង«B» សាលាខេត្តព្រៃវែង។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។