ព័ត៌មានជាតិ

អគ្គីភយ័ឆាបឆេះផ្ទះប្រជាពលរដ្ឋ អស់៥ខ្នងនៅក្រោយរោងចក្រ អគ្គិសនីកម្ពុជាផ្សារតូច!

(ភ្នំពេញ) ៖ លំនៅ​៥​ខ្នង​ស្ថិត​នៅ​ក្រោយ​រោងចក្រ​អគ្គិសនី​នៅ​កម្ពុជា (​ផ្សារ​តូច​) ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​រង​ការ​ខូចខាត​ទាំងស្រុង ហើយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ ។

ហេតុ​កាណ៍​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ​នៅ​ក្នុងភូមិ​ដើម​ខ្វិត សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

ទាក់ទិន​ការ​កើត​មាន​អគ្គិភ័យ​នេះ​គេ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ ។ តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ភ្លើង បាន​ឆាបឆេះ​ចេញពីផ្ទះ​១​ខ្នង​ធ្វើ​ពី​ថ្ម​ក្រោម​ឈើ​លើ​ប្រក់​ស័ង្កសី យ៉ាង​សន្ធោសន្ធៅ​ហើយ​បាន​ឆេះ​រាលដាល​ទៅ​ដល់​លំនៅ​ឋាន​ជា​ច្រើន​ខ្នង​ទៀត ដែល​ធ្វើ​អំពី​ឈើ​នៅ​ជាប់​ៗ​នោះ ។

តាម​នគរបាល​បានអោយ​ដឹង​ជា​ជំហាន​ដំបូង​ថា លំនៅ​ឋាន​ធ្វើ​ពី​ឈើ​ប្រក់ស​ង្ក័​សី ដែល​សង់​ជាប់​ៗ​គ្នា ចំនួន​៥​ខ្នង ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត​ទាំងស្រុង រួម​ជាមួយ​សម្ភារៈ​មួយ​ចំនួន​ទៀត ។ នៅ​ក្នុង​ហេតុការណ៍ រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​បាន​ទៅ​អន្តរាគមន៍ ។

តាម​នគរបាល​អោយ​ដឹង​ទៀត​ថា មូលហេតុ​ពុំ​ទាន់​ដឹង​នោះ​ទេ កំពុង​តែ ស្រាវជ្រាវ ។ ទោះបីជា​យ៉ាងណា​គេ​មានការ​សង្ស័យ​ថា អាច​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ។ នៅ​ក្នុង​ហេតុការណ៍​នេះ​ដែរ បណ្តាល​អោយ​លោកនាយ​ការិយាល័យ បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​រង​របួស​ដៃ​ផង​ដែរ ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។