ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ​ កែ​ សួនសុភី ស សុខា ដែលបានផ្ដួចផ្ដើមរៀបចំកម្មវិធីរាត្រីសមោសរ ដេីម្បីការងារសង្គមខេត្តព្រៃវែង នេះឡើង

(ព្រៃវែង) ៖ នាល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តព្រៃវែង សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ​ កែ​ សួនសុភី ស សុខា ដែលបានផ្ដួចផ្ដើមរៀបចំកម្មវិធីរាត្រីសមោសរ ដេីម្បីការងារសង្គមខេត្តព្រៃវែង នេះឡើង។

សូមគោរពបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោក ពិសេសទេវតាឆ្នាំថ្មី សូមជួយប្រោសព្រំ ប្រសិទ្ធពរជ័យ បវរមហាប្រសើរ ជូនចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមទទួលបាននូវសុខភាពល្អបរិបូរណ៌ កម្លាំពលំមាំមួន ប្រាជ្ញាឈ្លាសវៃ និងជ័យជំនះ​គ្រប់ភារកិច្ច​ ដើម្បីរួមចំណែកដឹកនាំ កសាងព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនជានិច្ចនិរន្តន៍ សូមប្រកបដោយពុទ្ធពរ និង ពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និង កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។