ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលខេត្តព្រៃវែង សរុបចំនួន ៥៥១នាក់!

(ព្រៃវែង) ៖ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលខេត្តព្រៃវែង សរុបចំនួន ៥៥១នាក់ ស្ថិតនៅសាលប្រជុំធំ សាលាខេត្តព្រៃវែង។

ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង នៅថ្ងៃទី២០  ខែសីហា ឆ្នាំ២០២៣ចាប់ពីថ្ងៃដែលខ្ញុំបាទត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលខេត្តព្រៃវែង រយះពេល៨ឆ្នាំកន្លងមកនេះ រដ្ឋបាលខេត្តព្រៃវែង បានប្រែមុខមាត់ជារដ្ឋបាលដ៏រឹងមាំមួយគួរជាទីកត់សម្គាល់ គឺដោយសារការចូលរួមខិតខំអនុវត្តន៍តួនាទី ភារកិច្ចរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងទាំងបី ប្រកបដោយទឹកចិត្តស្មោះសរ និងស្មារតីទទួលខុសត្រូវខ្ពស់ទូទាំងខេត្ត ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត សូមសំដែងនូវការថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំង ដែលបានចូលរួមចំណែកទទួលខុសត្រូវខ្ពស់ជាមួយខ្ញុំក្នុងការដឹកនាំ និងចូលរួមបំពេញតួរនាទីភារកិច្ចរបស់រដ្ឋបាលខេត្ត ឲ្យសម្រេចបានសមិទ្ធផលជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋខេត្តព្រៃវែង។

ជាចុងក្រោយ ឯកឧត្តម ជា សុមេធី សូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនទាំងអស់ដែលមានវត្តមានក្នុងពិធីសំណេះសំណាលនេះ សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។