ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ បង្ហាញនូវសកម្មភាពចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រកបដោយវិន័យសណ្តាប់ធ្នាប់ ស្វាហាប់ ការទទួលខុសត្រូវ ការលះបង់ និងមនោសញ្ចេតនាស្និទ្ធស្នាលទន់ភ្លន់!

(ភ្នំពេញ) ៖ រយៈពេល ០៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញនាឆ្នាំ២០២៣ ត្រូវបានរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំឡើងយ៉ាងអធឹកអធម និងបញ្ចប់ទៅដោយរលូនជោគជ័យ មានប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍បរទេស មកចូលរួមទស្សនានិងដើរកម្សាន្តយាងច្រើនកុះករ ក្រោមការធានាសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ពីកម្លាំងចម្រុះ ជាង១ម៉ឺននាក់ (ទាំង នគរបាល អាវុធហត្ថ យោធា និងអាជ្ញាធរពាក់ព័ន្ធ)។

ទន្ទឹមជាមួយជោគជ័យនៃព្រះរាជពិធីបុណ្យដែលទើបតែបញ្ចប់ទៅនេះ អាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងដោយអនុវត្តតាមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ហាញនូវវីដេអូសកម្មភាពចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រកបដោយវិន័យសណ្តាប់ធ្នាប់ ស្វាហាប់ ការទទួលខុសត្រូវ ការលះបង់ និងមនោសញ្ចេតនាស្និទ្ធស្នាលទន់ភ្លន់ ក្នុងការបំពេញបេសកកម្មនិងបម្រើពលរដ្ឋ រយៈពេល០៣ថ្ងៃ០៣យប់កន្លងមក ដូចខាងក្រោម៖

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។