ព័ត៌មានជាតិ

រដ្ធបាលខេត្ត បើកកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់រដ្ឋបាលស្រុក ឃុំ ភូមិ នៅក្នុងខេត្តព្រៃវែង

(ព្រៃវែង) ៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំពហុបំណង«B»សាលាខេត្តព្រៃវែងលោក ចាន់ រ៉ាន់ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងលោក ស សុវណ្ណ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់រដ្ឋបាលស្រុក ឃុំ ភូមិ នៅក្នុងខេត្តព្រៃវែង។

កិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពី៖ គណៈប្រតិភូ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកអភិបាលស្រុកពាក់ព័ន្ធ លោកមេឃុំ មេភូមិ ជាច្រើនរូបទៀតដែលពាក់ព័ន្ធ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។