ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញចុះពិនិត្យកន្លែងផលិត អុកស៊ីហ្សែន ដែលស្ថិតក្នុងបរិវេណមន្ទីរសុខាភិបាលខេត្ត សង្កាត់កំពង់លាវ ក្រុងព្រៃវែង

(ព្រៃវែង) :នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកអភិបាលរងខេត្ត បានអញ្ជើញចុះពិនិត្យកន្លែងផលិត អុកស៊ីហ្សែន ដែលស្ថិតក្នុងបរិវេណមន្ទីរសុខាភិបាលខេត្ត សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ក្នុងនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ អង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩នេះ ទីតាំងផលិតអុកស៊ីហ្សែនត្រូវបានរៀបចំកសាងឡើង ដើម្បីផ្គត់ផ្គង់ដល់បណ្តាមន្ទីរពេទ្យ ឆ្លើយតបនឹងតម្រូវការព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលមានវិបត្តិផ្លូវដង្ហើមដោយសារការរលាកសួតធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យខេត្ត ក៏ដូចជាបណ្តាខេត្តមួយចំនួនផងដែរ។

ក្នុងនាម អាជ្ញាធរខេត្ត ឯកឧត្តមអភិបាលខេត្ត សូមស្នើរដល់អ្នកម៉ៅការសំណង់ ក៏ដូចជាក្រុមហ៊ុនសាងសង់ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមសហការជួយមើលការខុសត្រូវលើគុណភាពសំណង់ពន្លឿនការសាងសង់ និងបង្កលក្ខណៈល្អប្រសើរដើម្បីបានបញ្ចប់ការសាងសង់នេះ និងឆាប់បានផលិតអុកស៊ីហ្សែន ដើម្បីរួមចំណែកជំរុញប្រសិទ្ធិភាពនៃការព្យាបាលជំងឺកូវីដ-១៩នេះ ជាពិសេស សម្រាប់ក្នុងខេត្តព្រៃវែងទាំងមូលតែម្តង៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។