ព័ត៌មានជាតិ

ឯកឧត្តមប្រធានក្រុមការងារចូលមកពិនិត្យវឌ្ឃនភាពនៃការសាងសងមន្ទីរបង្អែកស្រុកតំបែរ

(ត្បូងឃ្មុំ)បន្ទាប់ពីពិធីផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ត្រូវបានបញ្ចប់ ឯកឧត្តមប្រធានក្រុមការងារ និងសហការីបានចូលពិនិត្យវឌ្ឍនភាពនៃការសាងសងមន្ទីរពេទ្យបង្អែកស្រុកតំបែរ ដែលកំពុងពន្លឿនការសាងសងដែលកម្ពស់បីជាន់ ហើយគ្រោងនឹងដាក់សម្ពាធឲ្យប្រើប្រាស់ជាផ្លូវការនាឆាប់ៗខាងមុខនេះ ដើម្បីឆ្លើយតបនឹងការកង្វះខាតបន្ទប់សម្រាកព្យាបាល និងថែទាំសុខភាពជូនប្រជាពលរដ្ឋ ជាពិសេសឲ្យទាន់សភាពការនៃការចាំបាច់ក្នុងបរិបទនៃជំងឺឆ្លងកូវីដ-១៩ នេះតែម្តង។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។