ព័ត៌មានជាតិ

ពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកសង្កែ និងប្រកាសតែងតាំង និងផ្ទេរតួនាទីភារកិច្ចអភិបាលរងក្រុងស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង

(បាត់ដំបង់) :នៅរសៀលថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពីធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកសង្កែ និងប្រកាសតែងតាំង និងផ្ទេរតួនាទីភារកិច្ចអភិបាលរងក្រុងស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង ដូចជា ក្រុងបាត់ដំបង ស្រុកសង្កែ ស្រុករុក្ខគិរី ស្រុកគាស់ក្រឡ និងស្រុកសំឡូត ។

យោងតាមអនុក្រឹត្យស្ដីពីការផ្ទេរភារកិច្ច និងតែងតាំងមន្រ្ដីរាជការ របស់រាជរដ្ឋាភិបាលបានសម្រេច
-ផ្ទេរភារកិច្ចលោក សុខ ហឿន ឋានន្ដរស័ក្ដិវរមន្រ្ដី ថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាលស្រុកសង្កែ ឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តបាត់ដំបង
-តែងតាំងលោក នាង ច័ន្ទថារ៉ា ឋានន្ដរស័ក្ដិឧត្តមមន្រ្ដី ថ្នាក់លេខ៥ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកសង្កែ

យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ស្ដីពីការតែងតាំងមន្រ្ដីរាជការ និងផ្ទេរភារកិច្ច សម្រេចតែងតាំង
-លោក សេក ចន្ត្រា ឋានន្ដរស័ក្ដិនាយក្រមការ ថ្នាក់លេខ៥ ជាអភិបាលរង នៃគណៈអភិបាលក្រុងបាត់ដំបង
-លោក យ៉ម យ៉ា ឋានន្ដរស័ក្ដិនាយក្រមការ ថ្នាក់លេខ២ ជាអភិបាលរង នៃគណៈអភិបាលស្រុកសង្កែ
-លោក ប៉ោក រ៉ា ឋានន្ដរស័ក្ដិវរមន្រ្ដី ថ្នាក់លេខ២ ពីអភិបាលរង នៃគណៈអភិបាលស្រុកគាស់ក្រឡ ទៅជាអភិបាលរង នៃគណៈអភិបាលស្រុកសង្កែ
-លោក គ្រឿម រដ្ឋា ឋានន្ដរស័ក្ដិនាយក្រមការ ថ្នាក់លេខ១ ពីអភិបាលរង នៃគណៈអភិបាលស្រុករុក្ខគិរី ទៅជាអភិបាលរង នៃគណៈអភិបាលស្រុកសង្កែ
-លោក ហែម សុភ័ក្ដ្រ ឋានន្ដរស័ក្ដិនាយក្រមការ ថ្នាក់លេខ៥ ពីអភិបាលរង នៃគណៈអភិបាលស្រុកសង្កែ ទៅជាអភិបាលរង នៃគណៈអភិបាលស្រុករុក្ខគិរី
-លោក ឌី ពៅ ឋានន្ដរស័ក្ដិនាយក្រមការ ថ្នាក់លេខ៣ ពីអភិបាលរង នៃគណៈអភិបាលស្រុកស្រុកសង្កែ ទៅជាអភិបាលរង នៃគណៈអភិបាលស្រុកគាស់ក្រឡ
-លោកស្រី ឌី សាម៉េត ឋានន្ដរស័ក្ដិនាយក្រមការ ថ្នាក់លេខ១ ពីអភិបាលរង នៃគណៈអភិបាលស្រុករតនមណ្ឌល ទៅជាអភិបាលរង នៃគណៈអភិបាលស្រុកសំឡូត ។សហការី

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។