ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណដល់ សប្បុរសជននានា ក្នុងការចូលរួមចែករំលែកក្ដីស្រឡាញ់!

 

(ខេត្តព្រៃវែង) ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណដល់

១. លោក សុិន វណ្ណឌី និងក្រុមការងារ ដែលបាន ឧបត្ថម្ភអង្ករចំនួន ១តោន ម៉ាស ចំនួន៣,០០០ម៉ាស និងទឹកអាល់កុលចំនួន ១០កាន ស្មើនិង ៣០០លីត្រ និងថវិកាចំនួន ២,០០០,០០០រៀល(មួយលានរៀលគត់)

២. ឯកឧត្តម ឧត្តមសេនីយ៍ លឹម គឹមអាង និងលោកជំទាវ ដែលបានឧបត្ថម្ភទឹកភេសជ្ជ: បាកាស ចំនួន ១៥កេស

៣. លោក សុិន វណ្ណដេត និងភរិយា ដែលបានឧបត្ថម្ភថវិកាចំនួន ២,០០០,០០០រៀល(ពីរលានរៀលគត់)

៤. លោក មឿង អ៊ុយអាង និងភរិយា ដែលបានឧបត្ថម្ភថវិកាចំនួន ៥០០,០០០រៀល(ប្រាំរយពាន់រៀលគត់)

៥. លោក ខូយ ជីម និងភរិយា ដែលបានឧបត្ថម្ភថវិកាចំនួន ៥០០,០០០រៀល(ប្រាំរយពាន់រៀលគត់)

៦. លោក មាស សម្បិត្ត (ហៅគុជ) ដែលបានឧបត្ថម្ភថវិកាចំនួន ៤០០,០០០រៀល(បួនរយពាន់រៀលគត់)

៧. លោក ឆ៉ុម ឌីថុល្លា ដែលបានឧបត្ថម្ភថវិកាចំនួន ២០០,០០០រៀល(ពីរយពាន់រៀលគ

ក្នុងការចូលរួមចែករំលែកក្ដីស្រឡាញ់ ការគាំទ្រ និងលើកទឹកចិត្ត ជាការរួមចំណែកក្នុងការរៀបចំកញ្ចប់អាហារ និងភេសជ្ជៈ ជូនដល់បងប្អូនក្រុមគ្រូពេទ្យជួរមុខ (កងទ័ព ឈុត ស) កំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យក្នុងខេត្តព្រៃវែង ក្នុងកំឡុងពេលវិបត្តិកូវីដ-១៩នេះ។

សូមជូនពរដល់ លោក សុិន វណ្ណឌី និងក្រុមការងារ, ឯកឧត្តម ឧត្តមសេនីយ៍ លឹម គឹមអាង និងលោកជំទាវ ,លោក សុិន វណ្ណដេត និងភរិយា ,លោក មឿង អ៊ុយអាង និងភរិយា ,លោក ខូយ ជីម និងភរិយា,លោក មាស សម្បិត (ហៅគុជ), លោក ឆ៉ុម ឌីថុល្លា និងក្រុមគ្រួសារ ព្រមទាំងសហការី ជូបនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ និងជៀសឆ្ងាយពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។