ព័ត៌មានជាតិ

បុរស​ម្នាក់​ត្រូវ​ឪម៉ាល់​ទិច​បញ្ជូន​ទៅ​មន្ទីរពេទ្យ ព្រឹក​ឡើង​ស្រាប់តែ​បាត់​ពេលដើររកប្រទះឃើញ ស្លា..ប់អណ្តែតទឹក​ប្រឡាយ !

(បន្ទាយមានជ័យ)  ៖ បុរស​ម្នាក់​ទៅ​យក​សម្បុក​ឪម៉ាល់ ក៏​ត្រូវ​សត្វ​ឪម៉ាល់​ទិច​អស់​១៣​មេ ហើយ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ស្រាប់តែ​បាត់​អ្នកជំងឺ​រក​មិនឃើញ​ហើយ​ក៏​នាំ​គ្នា​ដើរ​រក ប៉ុន្តែ​នៅ​តែ​រក​មិនឃើញ​ដដែល លុះ​ព្រឹក​ឡើង​ស្រាប់តែ​អ្នក​ឃ្វាលគោ​ប្រទះ​ឃើញ​ស្លា​.​ប់​អណ្តែត​ប្រឡាយ​ទៅ​ហើយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្លូវ​ចូល​វត្ត​អញ្ចាញ ស្ថិត​ក្នុងភូមិ​អញ្ចាញ ឃុំ​សំរោង ស្រុក​អូរ​ជ្រៅ​។

លោក​វរសេនីយ៍ឯក អ៊ឹម ភារៈ អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ បាន​ប្រាប់​ឱ្យ​ដឹង​ថា សា​.​កស​.​ព​ជន​រង​គ្រោះ​ខាងលើ​នេះ​មានឈ្មោះ ហាន ធា​រ៉ា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​គុត្ត​សត ឃុំ​គុត្ត​សោ​ធ ស្រុក​អូរ​ជ្រៅ​។

លោក​អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ បញ្ជាក់​ថា តាម​សម្ដី​ប្រពន្ធ​ជន​រង​គ្រោះ​ប្រាប់​ថា ប្តី​របស់​គាត់​ដើរ​ផឹកស្រា​.​ស និង​ស្រាថ្នាំ​ជា​ប្រចាំ​រាល់ថ្ងៃ លុះ​នៅ​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៣ ប្តី​គាត់​ស្រវឹងស្រា​.​ស​ក៏​បាន​ទៅ​យក​សម្បុក​ឪម៉ាល់ ហើយ​ត្រូវ​មេ​ឪម៉ាល់​ទិច​អស់​ចំនួន​១៣​មេ បណ្ដាល​ឱ្យ​ចង់​សន្លប់ និង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​អូរ​ជ្រៅ ដើម្បី​ព្យាបាល​ផង​ដែរ​។

លោក​វរៈសេនីយ៍ឯក អ៊ឹម ភារៈ បាន​បញ្ជាក់​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៣ គ្រូពេទ្យ​បាន​បាត់​អ្នកជំងឺ​រក​មិនឃើញ​នោះ​ទេ ក៏​បាន​ផ្តល់​ព័ត៌មាន​ទៅ​សាច់ញាតិ ដើម្បី​មក​ជួយ​រក ប៉ុន្តែ​នៅ​តែ​មិនឃើញ​ដដែល លុះ​រហូត​ដល់​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១៤ ខែសីហា ស្រាប់តែ​អ្នក​ឃ្វាលគោ​ប្រទះ​ឃើញ​សា​.​កស​.​ព​អណ្តែត​ទឹក​ប្រឡាយ​តែ​ម្ដង ហើយ​ក៏​បាន​ប្រាប់​សាច់ញាតិ​មក​មើល គឺ​ពិតជា​ជន​រង​គ្រោះ​ដែល​បាត់​ខ្លួន​ពី​មន្ទីរពេទ្យ​នោះ​ពិតប្រាកដ​មែន​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល និង​មន្ត្រី​សុខាភិបាល បាន​ចុះ​មក​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ រួច​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លា​.​ប់ ដោយសារ​ដើរ​ធ្លាក់​ចូល​ទឹក បណ្ដាល​ឱ្យ​លង់ទឹក​ខ្លួនឯង​ស្លា​.​ប់​ពិតប្រាកដ​មែន ។ ក្រោយ​ពី​ពិនិត្យ​រួច សមត្ថកិច្ច​ក៏​បាន​ប្រគល់​ស​.​ព​ជន​រង​គ្រោះ​ជូន​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ដោយ:ព្រំ ហន

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។