ព័ត៌មានជាតិ

លោក យូ ស៊ុនឡុង ចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធជាផ្លូវការគម្រោងធ្វើឲ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៧

(ក្រចេះ) :នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ លោក វ៉ា ថន អភិបាលខេត្ត បានអញ្ជើញអមដំណើរលោក យូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ចុះពិនិត្យទីតាំងនៅភូមិបន្ទាយ ឃុំគោលប់ ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការគម្រោងធ្វើឲ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៧ ជាប្រភេទបេតុងកៅស៊ូ (AC) ប្រវែង៩៣.៥៦៥គម ចាប់ពីរង្វង់មូលខ្លាស្ទុះ ដល់រមៀត។

អនុវត្តការងារសាងសង់ដោយក្រុមហ៊ុនសៀងហៃគ្រុប(SCG) ជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។