ព័ត៌មានជាតិ

ការត្រៀមគ្រាប់ពូជស្រូវបម្រុងសម្រាប់កសិករដែលជួបគ្រោះធម្មជាតិ

(ភ្នំពេញ) ៖ យោងតាមព័ត៌មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ និងលោកប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្មបានទៅធ្វេីការត្រួតពិនិត្យលេីការប្រមូលផល ការសំងួត និងការស្តុកគ្រាប់ស្រូវពូជដែលត្រៀមទុកជាពូជបម្រុងនៅស្ថានីយផលិតពូជស្រូវព្រៃផ្តៅដេីម្បីត្រៀមទុកជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិក្នុងការស្តារផលិតកម្មស្រូវឡេីងវិញ។
ឯកឧត្តមបានមានប្រសាសន៍ថា នៅទូទាំងប្រទេសយេីងមានស្ថានីយផលិតគ្រាប់ពូជស្រូវចំនួន៦ កន្លែង និងមានការសហការបន្ថែមជាមួយសហគមន៍កសិករអ្នកផលិតគ្រាប់ពូជស្រូវនៅច្រេីនកន្លែងថែមទៀតដែលជាផ្នែកសំខាន់មួយនៃគោលនយោបាយប្រព័ន្ធស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។