ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តមរ្ឋមន្ដ្រី ថោ ជេដ្ឋា ចូលរួមកិច្ចប្រជុំដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម ដើម្បីពិនិត្យស្ថានភាពទឹកជំនន់ខេត្តពោធិ៍សាត់

(ពោធិ៍សាត់) ៖ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានចូលរួមកិច្ចប្រជុំដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីពិនិត្យពីស្ថានភាពទឹកជំនន់នៅខេត្តពោធិ៍សាត់ និងលើកផែនការសកម្មភាពការងារបន្ត។

កិច្ចប្រជុំនេះរៀបចំធ្វើនៅសាលាខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងស្ថាប័នពាក់ព័ន្ធដទៃទៀត។

សូមជម្រាបជូនថា មកដល់ពេលនេះ បញ្ហាទឹកជំនន់នៅក្នុងខេត្តពោធិ៍សាត់នេះបានស្រកចុះ ស្ថិតក្នុងស្ថានភាពមួយដែលអាចគ្រប់គ្រងបាន។

យ៉ាងណាក៏ដោយ ក្រុមការងារអន្ដរក្រសួង និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងបន្តធ្វើការរួមគ្នាទៀត ដើម្បីពិនិត្យ តាមដាន និងឈានទៅដោះស្រាយបញ្ហានានាដែលប្រជាជនជួបប្រទះ នៅពេលវាយតម្លៃពីផលប៉ះពាល់រួចរាល់៕

default
default
default
default
default
default

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។