ព័ត៌មានជាតិ

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលកូនមានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន!

(ភ្នំពេញ) :នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ វរអន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខគ្រួសារ លោកព្រិន្ទបាល​ឯក​ សំ ហាក់ សមាជិក វរអន្តរាគមន៍ ដែលមានកូនមានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។

ក្នុងឱកាសនោះក្រុមការងារបាននាំយក ថវិកាចំនួន ២៨០,០០០រៀល, ត្រីខ២យួរ, មី១កេស, ភេសជ្ជៈ២កេស, ទឹកសុទ្ធ០២កេស, ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។