ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបគណៈប្រតិភូផ្នែកឯកជននៃសាធារណរដ្ឋប្រជាមានិតចិន

(ភ្នំពេញ) ៖នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបគណៈប្រតិភូផ្នែកឯកជននៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Dr. Wang Xiangshe នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការសាទរចំពោះក្រុមហ៊ុនដែលមានខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃល្អ ព្រមទាំងមានផែនការវិនិយោគច្បាស់លាស់លើដំណាំឧស្សាហកម្មនៅកម្ពុជា ដោយមានគោលដៅជាក់លាក់នាំទៅប្រទេសចិន។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី សម្រាប់ការវិនិយោគស្វាយចន្ទី មិនត្រឹមតែត្រូវផ្តោតលើគុណភាព រសជាតិ និងមានផែនការផលិតច្បាស់លាស់តាមតម្រូវការទីផ្សារប៉ុណ្ណោះទេ តែត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាដើម្បីទទួលបានតម្លៃបន្ថែម ព្រមទាំងគិតគូដល់បរិស្ថាននិងព្រៃឈើ(Eco-Friendly)៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។