ព័ត៌មានជាតិ

រដ្ឋបាលជលផល បង្រ្កាបបទល្មើសនេសាទ ក្នុងខេត្តសៀមរាប កណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តពោធិ៍សាត់ និងអំពាវនាវឱ្យបញ្ឈប់សកម្មភាពខុសច្បាប់ជាបន្ទាន់ ដើម្បីជៀសវាងការទទួលទោសតាមច្បាប់ស្តីពីជលផល

(ភ្នំពេញ) ៖ យោងតាមព័ត៌មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមខែមីនា ឆ្នាំ២០២៣ រដ្ឋបាលជលផលខេត្ត ដោយមានការសហការពីអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ច នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គនាយកដ្ឋាននគរបានជាតិ និងព្រះរាជអាជ្ញាខេត្ត ចុះ បង្ក្រាបបទល្មើសនេសាទ ដោយប្រើឧបករណ៍ឆក់ ក្នុងខេត្តពោធិ៍សាត់ និងខេត្តសៀមរាប ដោយរឹបអូសនូវវត្ថុតាងមួយចំនួនដូចជា៖
– ឧបករណ៍ឆក់ចំនួន៩គ្រឿង
– អាំងវិចទ័រឆក់ត្រីចំនួន៦គ្រឿង
– ដុំភ្លើងសម្រាប់កែច្នៃ១៥គ្រឿង
– ម៉ូតូ២គ្រឿង
– ឃាត់ខ្លួនឃាត់ខ្លួនជនសង្ស័យ២នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់។

ក្នុងសកម្មភាពនោះបានចុះបង្ក្រាបទីតាំងកែច្នៃឧបករណ៍ឆក់ត្រី ទីតាំងកែច្នៃគ្រាប់ផាវបំផ្ទុះត្រីក្នុងដែននេសាទ និងធ្វើការឆែកឆេរលំនៅដ្ឋានជនសង្ស័យផលិតឧបករណ៍ឆក់ត្រី និងផ្សព្វផ្សាយលក់តាមបណ្តាញសង្គម ក្នុងខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ដោយរឹបអូសវត្ថុតាងមួយចំនួនដូចជា៖
– ឧបករណ៍ឆក់ត្រី៤គ្រឿង
– ឃុំខ្លួនជនសង្ស័យក្នុងពន្ធនាគារជាបណ្ណោះអាសន្ន។

រដ្ឋបាលជលផលបានធ្វើការអំពាវនាវដល់អ្នកផលិត ឬអ្នកប្រើប្រាស់ឧបករណ៍ឆក់ត្រី ឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់ និងប្រគល់ឧបករណ៍ឆក់ដោយស្ម័គ្រចិត្ត ដល់មន្រ្តីរដ្ឋបាលជលផល ឬអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ច ដើម្បីជៀសវាងការទទួលទោសតាមច្បាប់ស្តីពីជលផល។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។