ព័ត៌មានជាតិ

ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសម្របសម្រួលបចេ្ចកទេសជំរុញដល់មន្ទីរ​ អង្គភាព និងរដ្ឋបាលក្រុង ស្រុកត្រូវបន្តដោះស្រាយបញ្ហារបស់ប្រជាពលរដ្ធ

(សៀមរាប) ៖នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ​ ឆ្នាំ២០២៣នេះ នៅរដ្ឋបាលសាលាខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលបចេ្ចកទេស របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ដើមី្បធ្វើការត្រួតពិនិត្យ ទៅបញ្ហាដែលនៅសេសសល់ រាល់ការឆ្លើយតប និង ដោះស្រាយនូវរាល់សំណួរ និង សំណូមពររបស់ប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន តាមរយៈវេទិកា ផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោកលោកស្រីនាយករដ្ឋបាល ថ្នាក់ដឹកនាំមន្ទីរ អង្គភាព នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត អាជ្ញាធរក្រុង ស្រុកផងដែរ។

បន្ទាប់ពីឯកឧត្តម ទៀ សីហា ប្រកាសបើកកិច្ចប្រជុំ និងការពិនិត្យកូរ៉ុម ព្រមទាំងពិនិត្យ​ អនុម័តលើរបៀបវារៈរួចមក ក្នុងនោះអង្គប្រជុំទាំងមូលបានអនុម័តលើសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំរបស់គណៈកម្មាធិការសម្របសម្រួលបចេ្ចកទេស របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ (ចាប់ពីខែកុម្ភៈ​ ២០២៣ដល់ខែធ្នូ២០២៣) និងការផ្តល់យោបល់ ស្តីពីការផ្សព្វផ្សាយ និង ជម្រុញយន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងខេត្តសៀមរាប ព្រមទាំងបានត្រួតពិនិត្យ ការធ្វើបច្ចុប្បន្នភាព នៃការដោះស្រាយ នូវរាល់សំណួរ និង សំណូមពរ របស់ប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន តាមរយៈវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ។

ឯកឧត្តម ទៀ សីហា រាល់បញ្ហាទាំងឡាយដែលនៅសេសសល់មន្ទីរ អង្គភាពមានការពាក់ព័ន្ធត្រូវយកបញ្ហាទាំងនេះទៅអនុវត្ត ដោះស្រាយតាមនីតិវិធី​ ហេីយរាល់កបញ្ហាត្រូវស្វែងរកនូវវិធានការ ក្នុងការសម្របសម្រួល និង ដោះស្រាយរបស់ខ្លួនឱ្យអស់លទ្ធភាព​ ហេីយត្រូវធ្វើសេចក្តីរាយការណ៍មករដ្ឋបាលខេត្ត ក្នុងការធ្វើបច្ចុប្បន្នភាព។ ជាមួយគ្នានេះ​ ឯកឧត្តម ទៀ សីហា បានដាក់នូវវិធានការ​ និងផ្តល់នូវអនុសាសន៍មួយចំនួនជាយន្តការដ៏សំខាន់ក្នុងការដោះស្រាយរាល់វិវាទដល់ប្រជាពលរដ្ឋ​ និងឱ្យអាជ្ញាធរក្រុង ស្រុក មានកិច្ចសហការគ្នាជាមួយឃុំ សង្កាត់ ធ្វើពន្យល់ណែនាំដល់ប្រជាពលរដ្ឋនូវរាល់បញ្ហាដែលបងប្អូនបានលើកឡើងកន្លងមក ត្រូវបានមន្ទីរ អង្គភាពពាក់ព័ន្ធបានធ្វើការដោះស្រាយបានជាបណ្តើរៗ។ ទន្ទឹមនឹងនេះ​ ឯកឧត្តម ក៏បានដាក់នូវវិធានការក្តៅ ចំពោះបញ្ហាមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋ ដែលបង្កឱ្យកគាត់មានការថ្នាំថ្នាក់នឹងរាជរដ្ឋាភិបាល។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។