ព័ត៌មានជាតិ

ឯកឧត្តម ឌិត ទីណា និងសហការីអញ្ជើញចុះពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រ នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ

(ព្រះសីហនុ) :កម្មវិធីទី៤៖ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រ នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

បន្ទាប់ពីបានចុះពិនិត្យសប្បកម្មត្រីចំហុយ នារសៀលថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរទៅពិនិត្យ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រី នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រ នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងបានស្តាប់ពី តួនាទី ភារកិច្ច និងបញ្ហាប្រឈមនានា។ ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំតម្រង់ទិសដល់មន្ត្រីអនុវត្តច្បាប់ ឱ្យមានភាពឆ្លាតវៃក្នុងការដោះស្រាយបញ្ហាបង្ក្រាបបទល្មើសនានា។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានណែនាំដល់ថ្នាក់ដឹកនាំមជ្ឈមណ្ឌលគ្រប់លំដាប់ថ្នាក់ ត្រូវមានទស្សនវិស័យប្រាកដនិយម ប្រកបដោយភាពទទួលខុសត្រូវ ដើម្បីឱ្យមជ្ឈមណ្ឌលដំណើរការប្រកបដោយនិរន្តភាព ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។