ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញទទួលបានអំណោយពីសប្បុរសជន និងនាំយកចែកជូនប្រជាពលរដ្ធ ដែលរងផលប៉ះពាល់ជំងឺកូវីដ-១៩!

(កំពង់ចាម) ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ អញ្ជើញទទួលការឧបត្ថមនូវទឹកបរិសុទ្ធចំនួន ៣.៦២៥ យួរ សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក និងកំពុងធ្វើចត្តាឡីស័កក្នងខេត្តកំពង់ចាម ពីព្រះមន្ត្រីសង្ឃក្នុងខេត្តកំពង់ចាម និមន្តដឹកនាំដោយព្រះសីលសំវរ​ ប៊ត​ តាំងឆេង (ឆន្ទន្ទត្ថេរោ) ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះនាគមុនីមេគណខេត្តកំពង់ចាម និងព្រះចរិយាឧត្តម ស៊ាង លាង (ព្រហ្មត្ថេរោ) ព្រះនាគសត្ថាបាឡាត់គណខេត្តកំពង់ចាម ដោយមានការនិមន្ត និងចូលរួមពី លោក ស្រី សុភ័ក្ត្រ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម។ ក្នុងនោះមានសាលាអនុគណ០៥ស្រុក រួមមាន÷
-សាលាអនុគណស្រុកកោះសូទិន
-សាលាអនុគណស្រុកកងមាស
-សាលាអនុគណស្រុកកំពង់សៀម
-សាលាអនុគណស្រុកជើងព្រៃ
-សាលាអនុគណស្រុកបាធាយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។