ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ÷មុខសញ្ញាអ្នកចំណូលស្រុកដែលមកពីតំបន់ ហានីភ័យខ្ពស់ ឬសង្ស័យថា មាការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ ដើម្បីនាំយកពួកគាត់ទៅធ្វើចត្ដាឡីស័ក

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម មេឃុំ ចៅសង្កាត់ នគរបាលប៉ុស្តិ៍ មេភូមិ និងបុគ្គលិកមណ្ឌលសុខភាព គឺជាបុគ្គលសំខាន់បំផុតនៅថ្នាក់មូលដ្ឋាន ក្នុងការកំណត់មុខសញ្ញាអ្នកចំណូលស្រុកដែលមកពីតំបន់ ហានីភ័យខ្ពស់ ឬសង្ស័យថាមានការពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានកូវីដ-១៩ ដើម្បីនាំយកពួកគេទៅធ្វើចត្តាលីស័ក ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កុំឲ្យមានការរីករាលដាលក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរជាងនេះ។

នេះជាជ្រុងមួយនៃប្រសាសន៍លើកឡើងរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ២៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី ០៦ខែឧសភា ឆ្នាំ ២០២១ នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំងបី លោកនាយក នាយករដ្ឋបាល មន្ទីរ វិស័យជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។ ចៅ វង្ស i.k.

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។