ព័ត៌មានជាតិ

ឯកឧត្តរដ្ធមន្ដ្រីកសិកម្ម បានចាត់ឲ្យក្រុមការងារ នាំយកថវិការបស់ក្រុមការងារ ចំនួនប្រមាណ ៤ ៥០០ ០០០ រៀល ដើម្បីទិញសម្ភរ និងធ្វើការជួយជុលផ្ទះសម្បែងជូនប្រជាពលជាបន្ទាន់ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ នេះ ដើម្បីប្រជាជនទទួលបានជម្រកសមរម្យជាប្រក្រតីឡើងវិញ

(ត្បូងឃ្មុំ) ស្របពេលដែលបានទទួលដំណឹងពីស្រុកជើងព្រៃស្តីពីប្រជាពលទទួលរងគ្រោះដោយខ្សល់កន្រ្កាក់មក នៅថ្ងៃដដែលនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ក៏បានទទួលដំណឹងថា នៅយប់ថ្ងៃទី៥ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៧.៤៥នាទី នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក៏មានករណីភ្លៀងខ្លាំង និងខ្យល់កន្ត្រាក់ផងដែរ ដែលបណ្តាលខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋចំនួន ២៨ គ្រួសារ ដែលក្នុងនោះ នៅឃុំតំបែរចំនួន០៩គ្រួសារ ឃុំចុងជាចចំនួន០៥គ្រួសារ ឃុំគោកស្រុក០៦គ្រួសារ ឃុំនាងទើត០៨គ្រួសារ ។ ក្នុងការឆ្លើយទៅនឹងបញ្ហាប្រឈម និងក្នុងគោលបំណងដើម្បីធ្វើការដោះស្រាយទុក្ខលំបាករបស់ប្រជាជនដែលទទួលរងគ្រោះមហន្តរាយនេះ ឲ្យបានទាន់ពេលវេលានោះ ឯកឧត្តមប្រធានក្រុមការងារ បានចាត់បញ្ជាឲ្យលោក សុខ សារិទ្ធ អភិបាលនៃគណៈអភិបាលស្រុកតំបែរ យកថវិការបស់ក្រុមការងារ ចំនួនប្រមាណ ៤ ៥០០ ០០០ រៀល ដើម្បីទិញសម្ភរ និងធ្វើការជួយជុលផ្ទះសម្បែងជូនប្រជាពលជាបន្ទាន់ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ នេះ ដើម្បីប្រជាជនទទួលបានជម្រកសមរម្យជាប្រក្រតីឡើងវិញ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។