ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ ទទួលគម្រោងជួសជុលកែលម្អអាគារមន្ទីរពេទ្យ

(កំពង់ចាម) :នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ ទទួលគម្រោងជួសជុលកែលម្អអាគារមន្ទីរពេទ្យ និងសម្ភារបរិក្ខាពេទ្យ នៅក្នុងមន្ទីរពេទ្យបង្អែក ស្រុកជើងព្រៃ និងមន្ទីរពេទ្យបង្អែកស្រុក ស្រីសន្ធរ ដែលជាអំណោយរបស់សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រិស្ដនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។

គួរបញ្ជាក់ថា មន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ បានធ្វើការជួសជុលកែលម្អ អគាររដ្ឋបាល, បន្ទប់ទឹកថ្មី, អគារសេវាកម្មសម្ភព រួមនឹងដំបូលថ្មី, បន្ថែមបន្ទប់៣ នៅអគារអ្នកជំងឺ និងប្រព័ន្ធគ្រប់គ្រងទឹកជំនន់ គិតជាថវិកា ១៥៩,៩០៩,៧៩ ដុល្លារ និងសម្ភារបរិក្ខា វិជ្ជសាស្ត្រ ០៦២,០២៣,៩០ ដុល្លារ សរុបជារួម ២២១,៩៣៣,៦៩ ដុល្លារ ។ ដោយឡែក មន្ទីរពេទ្យបង្អែកស្រុក ស្រីសន្ធរ ក៏បានធ្វើការជួសជុលកែលម្អបន្ទប់វះកាត់, បន្ទប់អ្នកជំងឺ, កន្លែងចុះឈ្មោះ, អាគាររដ្ឋបាល, បន្ទប់ទឹក និងប្រព័ន្ធគ្រប់គ្រងទឹកជំនន់ ដែលចំណាយអស់ថវិកា ១៥៩,៧៧៧,១១ ដុល្លារ និងសម្ភារបរិក្ខាវិជ្ជសាស្រ្ត គិតជាថវិកា ១០០,៨៩២,៦៦ ដុល្លារ ។សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។