ព័ត៌មានជាតិ

ធ្វើការដុតកម្ទេចបំណែកសាច់មាន់បង្កក សរុប ១៦០ គីឡូក្រាម ដែលវេចខ្ចប់គ្មានអនាម័យតាមស្តង់ដារ និងខូចគុណភាពមិនអាចប្រើប្រាស់បាន

ខេត្តតាកែវ៖ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ មន្ត្រីការិយាល័យគយនិងរដ្ឋាករភ្នំដិន នៃសាខាគយនិងរដ្ឋាករខេត្តតាកែវ បានសហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ មន្ត្រីទីស្នាក់ការច្រកទ្វារអន្តរជាតិ និងមន្ត្រីនគរបាលស្រុកគិរីវង្ស ធ្វើការដុតកម្ទេចបំណែកសាច់មាន់បង្កក សរុប ១៦០ គីឡូក្រាម ដែលវេចខ្ចប់គ្មានអនាម័យតាមស្តង់ដារ និងខូចគុណភាពមិនអាចប្រើប្រាស់បាន។ បំណែកសាច់មាន់បង្កកទាំងនេះ ត្រូវបានឈ្មួញបម្រុងបំបែកជារូបភាពតូចៗ ដឹកតាមម៉ូតូកាត់វាលស្រែនាំចូលមកផ្ទៃក្នុងប្រទេសដោយខុសច្បាប់ ។សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។