(ព្រៃវែង) ៖ រដ្ឋបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងស្វាមី ដែលបានឧបត្ថម្ភទឹកប្រាក់ ៤,០០០,០០០៛ (បួនលានរៀលគត់) ជូនដល់រដ្ឋបាលខេត្តព្រៃវែងដើម្បីគាំទ្រការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។
រដ្ឋបាលខេត្ត សូមប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។