ព័ត៌មានជាតិ

អនុវត្តតាមការណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា បានចាត់ក្រុមការងារ បន្តចុះអប់រំផ្សព្វផ្សាយ ដាក់អាប៊ែត តាមបណ្តា ភូមិ ឃុំ សំដៅបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម

(កំពង់ចាម) ៖អនុវត្តតាមការណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានចាត់ក្រុមការងារ បន្តចុះអប់រំផ្សព្វផ្សាយ ដាក់អាប៊ែត តាមបណ្តា ភូមិ ឃុំ សំដៅបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម ជាលទ្ធផលសម្រាប់ថ្ងៃនេះ រួមមាន -ស្រុកកំពង់សៀម បានចំនួន ៥ឃុំ មានអ្នកចូលរួម ១១៧៨នាក់ -ស្រុកស្រីសន្ធរ បានចំនួន ១ឃុំ អ្នកចូលរួម ២៥០នាក់។

#រួមគ្នាដើម្បីសុខភាពសហគមន៍!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។