ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងលោកជំទាវ ប្រគេនទេយ្យទាន និងបច្ច័យឯកឧត្តម ស សុខា និងលោកជំទាវ ដល់ព្រះសង្ឃនៅវត្តឥន្ទមុនី ក្នុងស្រុកស្វាយអន្ទរ

(ព្រៃវែង)  : នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស្វាយអន្ទរ និងលោកជំទាវ ហោ វ៉ាន់នី និងលោក លីនី ភីដែន ប្រធាន ស.ស.យ.ក. ស្រុក ព្រមទាំងក្រុមការងារ បាននាំយកទេយ្យទាន និងបច្ច័យរបស់ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ប្រគេនដល់ព្រះសង្ឃនៅវត្តឥន្ទមុនី ហៅវត្តព្រៃជ្រាំង ស្ថិតនៅភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ក្នុងពិធីបុណ្យកាន់បិណ្ឌទី៨។

ទេយ្យទាន និងបច្ច័យឯកឧត្តម ស សុខា និងលោកជំទាវ ដែលឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងក្រុមការងារ ប្រគេនដល់ព្រះសង្ឃ នាឱកាសនោះ រួមមាន ៖ បច្ច័យ ចំនួន ១ ០០០ ០០០(មួយលាន)រៀល ទឹកបរិសុទ្ធ ចំនួន ៥០យួរ មីជាតិ ចំនួន ៥កេស ទឹកក្រូច ចំនួន ២កេស ត្រីខកំប៉ុង ចំនួន ៤យួរ ទឹកត្រី ចំនួន ៥យួរ ទឹកស៊ីអ៊ីវ ចំនួន ៥យួរ និងប្រេងឆា ចំនួន ១ដបធំ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។