ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី អញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងស់ងអគ្គារប៉ុស្ដិ៍នគរបាលទួលឃ្លាំងដែល ជាអំណោយដ៏ថ្លៃថ្លា​របស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ និងលោកជំទាវ​

(កំពង់ចាម) ៖អាគារ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ទួលព្រះឃ្លាំង​ នឹងលេចចេញរូបរាងជាអាគារថ្មី​ នាពេលឆាប់ៗខាងមុខនេះ​ ដែលជាអំណោយដ៏ថ្លៃថ្លា​របស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​

នៅព្រឹក​ថ្ងៃអង្គារ​ ទី១៧​ ខែមករា​ ឆ្នាំ​២០២៣នេះ​ លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បញ្ចុះបឋមសិលា​ សាងសង់អាគារប៉ុស្តិ៍នគរបាលទួលព្រះឃ្លាំង​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​ ដែល​មានទំហំទទឹង១១ម៉ែត្រ​ បណ្ដោយ​៧ម៉ែត្រ​ សាងសង់​តាមលក្ខណៈ​បច្ចេកទេសក្បួនខ្នាត​​ត្រឹម​ត្រូវ​ ស្របតាមគំរូប្លង់របស់ក្រសួងមហាផ្ទៃ​ គ្រោងចំណាយថវិកាក្នុងការសាងសង់អស់ប្រមាណជិត​ 20,000$​ (ពីរម៉ឺន​ដុលា្លរ​អាមេរិក​)​ ជាអំណោយ​ដ៏ថ្លៃថ្លារបស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ និងលោកជំទាវ​ ។

ក្នុង​ឱកាស​នោះ​ដែរ​ លោកឧត្តមសេនីយ៍ស្នងការ​​ក៏បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ ជូនតាជី​ យាយជីចំនួន១៥នាក់​ ក្នុង​ម្នាក់ៗ​ ទទួល​បាន​ ថវិកា​១មុឺនរៀល​ និងក្រម៉ា១​ ផងដែរ​ ។

ពិធី​បញ្ចុះបឋមសិលានេះ​ ឯកឧត្តម​​ គីមសួ​រ​ ភីរុណ​ ទីប្រឹក្សា​ក្រសួង​សុខាភិបាល​ ប្រធាន​មន្ទីរ​សុខាភិបាល​ នៃរដ្ឋបាលខេត្តកំពង់ចាម​ និងជាប្រធានក្រុមការងារចុះជួយឃុំទួលព្រះឃ្លាំង​ ក៏បានអញ្ជេីញជាគណៈអធិបតី និងដោយ​មានការអញ្ជេីញចូលរួមពី​ លោកស្នងការរង​ លោកនាយការិយាល័យជំនាញ​ លោកអធិការ​-អធិការ​រង​ លោកមេឃុំ​ ក្រុមប្រឹក្សា​ឃុំទួលព្រះឃ្លាំង និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋទាំង១២ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។