ព័ត៌មានជាតិ

សម្ដេច ហេង សំរិន អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ធសភា ថ្ងៃនេះជាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។ ជាទម្លាប់ក្នុងថ្ងៃនេះក្រៅពីការប្រណាំងទូកង យើងនាំគ្នាដាលអំបុកស្រូវថ្មី ដែលមានរស់ជាតិឈ្ងុញឆ្ងាញ់ ដើម្បីទទួលទាន និងរៀបចំពិធីសំពះព្រះខែ អកអំបុក នាពេលរាត្រី។

ទោះយើងមិនបានរៀបចំពិធីប្រណាំងទូកង នៅរាជធានីក្រុងភ្នំពេញ ដោយសារជំងឺកូវីដ១៩ក្តី។ នៅរាត្រីនេះយើងរៀបចំពិធីសំពះព្រះខែ អកអំបុក ដោយមានការអុជចង្កៀងគោម តាមខេត្តក្រុងនានា ដែលអាជ្ញាធរបានរៀបចំ ជាពិសេសនៅតាមវត្តអារាម និងគេហដ្ឋានរៀងៗខ្លួន យ៉ាងសប្បាយរីករាយ តាមប្រពៃណីនិងទំនៀបទម្លាប់ដូនតាយើង។

សូមបងប្អូនជនរួមជាតិសប្បាយរីករាយគ្រប់ក្រុមគ្រួសារ និងប្រកាន់ឲ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ យើងអាចនឹងភ្លេចជំងឺកូវីដ១៩ តែជំងឺនេះមិនដែលភ្លេចយើងនោះទេ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។