ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ កុំសង្ឃឹមថាមានការយោគ យល់ចំពោះអ្នកដែលចង់បំផ្លាញសន្តិភាព

(ភ្នំពេញ) ៖នៅក្នុងពិធីសម្ពោធខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ផ្សាយចេញពីមជ្ឈមណ្ឌលជ្រោយចង្វារ OCIC នាល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កុំសង្ឃឹមថា សម្តេចយោគយល់ដល់អ្នកដែលចង់បំផ្លាញសន្តិភាពឱ្យសោះ មិនថាតម្លៃណាទេ ត្រូវការពារសន្តិភាពឱ្យបាន។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេច មិនមែនជាអ្នកភ្លើតភ្លើននឹងអំណាចនោះទេ ហើយរយៈពេល៤៤ឆ្នាំមកនេះ នៅក្នុងការយល់សប្តិ៍របស់សម្តេច គឺឃើញតែការឈឺចាប់ មិនដែលគិតថាសម្តេចជានាយករដ្ឋមន្ត្រីនោះឡើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។