ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ÷«ពេលហូបដឹងថាឆ្ងាញ់ តែពេលវេចនំដោយផ្ទាល់ខ្លួនឯង ទើបបានដឹងថាមិនស្រួលនោះទេ ទម្រាំបានហូបនំមួយៗ»

(ភ្នំពេញ) :កាលនៅពីក្មេង ខ្ញុំចាំបានថាដល់រដូវវេចនំអន្សម ខ្ញុំតែងជួយកោសដូងលោកយាយ អ្នកម៉ែ។ ថ្ងៃនេះខ្ញុំបានចូលរួមវេចខ្លួនឯង ទើបខ្ញុំដឹងថា ពិតជាមិនងាយស្រួលទេ ទម្រាំវេចបាននំមួយៗ ផ្តើមចេញពីការរៀបចំគ្រឿងផ្សំតាមលំដាប់លំដោយ ពេលវេច ពេលចង ពេលចំអិន និងការថែរក្សា។
ខ្ញុំសូមកោតសរសើរក្រុមការងាររៀបចំកម្មវិធី «ភ្ជុំបិណ្ឌ៖ តោះទៅវេចនំអន្សមរួមគ្នា» ដែលបានរៀបចំកម្មវិធីមួយ ដែលធ្វើឲ្យខ្ញុំស្ថិតក្នុងបរិយាកាសនៃបុណ្យភ្ជុំបិណ្ឌ រួចបាត់ទៅហើយ។ បរិយាកាសនេះ និងឱកាសនៃការជួបជុំអ្នកស្រឡាញ់ ថែរក្សាវប្បធម៌ខ្មែរបែបនេះ ពិតជារីករាយ និងមិនសូវបានប្រទះឃើញនោះទេ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមលើកទឹកចិត្តដល់បងប្អូន យុវជន យុវនារី ក៏ដូចជាក្រុមគ្រួសារខ្មែរចូលរួមវេចនំអន្សមរួមគ្នា ជាក្រុមគ្រួសារខ្មែរនៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នៅថ្ងៃទី១៧ និង១៨ ខែកញ្ញា ឆ្នាំ២០២២ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៤រសៀល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។