ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម និងសហការី អញ្ជើញចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោក ស៊ីម ហ៊ាង មេឃុំកោះទន្ទឹម ស្រុកកំពង់សៀម ដែលបានទទួលមរណភាព កាលពីថ្ងៃទី២២!

(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម រួមទាំងសហការី រសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ អញ្ជើញចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោក ស៊ីម ហ៊ាង មេឃុំកោះទន្ទឹម ស្រុកកំពង់សៀម ដែលបានទទួលមរណភាព កាលពីថ្ងៃស្រុក ៨កើត ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៩:១៥នាទី ទៀបភ្លឺ ក្នុងជន្មាយុ៦៣ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសប្រកបដោយសមាទុក្ខដ៏ក្រៀមក្រំបំផុតនេះ ថ្នាក់ដឹកនាំខេត្ត សូមចូលរួមចែករំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យជាមួយ ភរិយាលោកមេឃុំ កូន និងបុត្រា បុត្រី ព្រមទាំងបងប្អូនកូនក្មួយទាំងអស់នៃសព ដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធលោក ស៊ីម ហ៊ាង មេឃុំកោះទន្ទឹម បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕🙏🙏🙏

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។