ព័ត៌មានជាតិ

យុទ្ទនាការចាក់វ៉ាក់សាំងដូសទី១ ជំហានទី២ ជូនប្រជាពលរដ្ឋសង្កាត់កន្ទោក ២០២១!

(ភ្នំពេញ)៖ ស្ថិតក្នុងស្ថានភាពប្រទេសជាតិធ្លាក់ក្នុងវិបត្តិជម្ងឺរាតត្បាត់កូវីដ.១៩ ក្នុងព្រឹទ្តិការណ៍សហគមន៍២០ កុម្ភៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងស្វែងរកជំនួយ និងទិញវ៉ាក់សាំងពីបរទេស ដើម្បីចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីការពារសុខភាពទាំងអស់គ្នា ជៀសផុតពីការឆ្លងជំងឺកូវីដ ១៩។ ជាក់ស្តែងកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ កន្លងនេះនៅមណ្ឌលចាក់វ៉ាក់សាំងសាលាបឋមសិក្សាកន្ទោក ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ បានបន្តចាក់វាក់សាំងជូនដល់ប្រជាពលរដ្ឋ ក្នុងខណ្ឌកំបូល។

យោងតាមរបាយការណ៍ពីឧត្តមសេនីយ៍ទោ ម៉ម សុផល មេបញ្ជាការង បញ្ជាការដ្ឋានបញ្ជូនសារ អគ្គបញ្ជាការ និងជាប្រធានក្រុមការងារសង្កាត់កន្ទោក បានឲ្យដឹងថា ក្នុងប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ.១៩ ដូសទី១ ក្នុងជំហានទី២ នេះបញ្ជាការដ្ឋានបានបញ្ចេញកម្លាំងក្រុមគ្រូពេទ្យ និងក្រុមការងារចំនួន ៧៨ នាក់ ដើម្បីសហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋានកងកម្លាំងប្រដាប់អាវុធ រៀបចំការចាក់វ៉ាក់សាំងកូវីដ.១៩ ជូនប្រជាពលរដ្ឋ និងរៀចំសណ្តាប់ធ្នាប់ សន្តិសុខអោយបានល្អ ដើម្បីបន្តប្រតិបត្តិការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងជំហានទី២នេះ ធ្វើយ៉ាងណាឲ្យសម្រេចបានជោគជ័យទៅតាមបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល និងការដឹកនាំផ្ទាល់ពី លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់និងពីនាយឧត្តមសេនីយ៍ ជាប្រធាប្រតិបត្តិយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ.១៩ ពិសេស កងកំលាំង បានធ្វើការរៀបចំ រក្សាគម្លាត សុវត្ថិភាព បាញ់ កំដៅ និងរក្សាអនាម័យ ជៀសវាងពេលមកចាក់វាក់សាំង ឆ្លងជំងឺកូវីដ ១៩។ ជាលទ្ធផលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងកម្មករនិយោជិត ពីរគោលដៅនៅសង្កាត់កន្ទោក ចាក់ដូសទី១ ជំហានទី២ ថ្ងៃទី៣ ខែមិថុនា ទីតាំងសាលាបឋមសិក្សាកន្ទោក ចាក់បាន ២០០០ នាក់ នៅទីតាំងរោងចក្រយ៉ាកស៊ីងចាក់បាន ១.០៥៦នាក់ សរុបចំនួនពីរគោដៅបានចំនួន ៣០៥៦ នាក់ជនបរទេស ២៤ ក្នុងនោះស្ត្រី ១.៦៤១នាក់ ខណៈថ្ងៃទី០៤ ខែមិថុនា នៅទីតាំងសាលាបឋមសិក្សាកន្ទោក ចាក់បានចំនួន ២.១៥៤ នាក់ ជនបរទេស២៦នាក់ ក្នុងនោះស្ត្រី ៩៧៨នាក់។
ក្នុងរបាយការណ៍បានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋសង្កាត់កន្ទោក ចាក់ដូសទី២ ក្នុងជំហានទី១ កន្លងមកនេះបានបន្តមកទទួលបានប័ណ្ណចាក់វ៉ាក់សាំងកូវីដ.១៩ បានចំនួន ១១១ប័ណ្ណ។ កន្លងមកនេះបន្ទាប់ពីបានបិទបញ្ចប់ចាក់វ៉ាក់សាំងដូសទី២ ជំហានទី១ ជូនប្រចាពលរដ្ឋ ក្រុមការងារយើងក៏ពានបន្ត ចែកប័ណ្ណជូនប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មករ និយោជិត ដោយពួកបានគោរពថ្លែងអំណរគុណ និងដឹងគុណចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានចាត់បញ្ជូនក្រុមគ្រូពេទ្យកងទ័ព ចុះមកប្រតិបត្តិការចាក់វ៉ាក់សាំងបង្ការកូវីដ.១៩ដោយផ្ទាល់ដល់ទីតាំង ដែលនៅជិតនឹងលំនៅដ្ឋានប្រជាពលរដ្ឋ ក្នុងសង្កាត់កន្ទោក ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ.១៩ ទ្រង់ទ្រាយធំ តំបន់ក្រហម ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ។ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតជម្ងឺកូវិដ.១៩ តាមរយៈចុះចាក់វ៉ាក់សាំងបង្ការកូវីដ.១៩ និងចែកប័ណ្ណ ជូនប្រជាពលរដ្ឋ កម្លាំងក្រុមការងារបានអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ទៅតាមសេចក្តីណែនាំនានា របស់ក្រសួងសុខាភិបាល និងពីប្រមុខរាជរដ្ឋាភិបាល ដោយបានអនុវត្តវិធានការ ៣ការពារ ៣កុំ យ៉ាងខ្ជាប់ខ្ជួន ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។